ព័ត៌មានអន្តរជាតិ

មនុស្សម្នាជាច្រើនជុំវិញលោក នាំគ្នាទស្សនាបាតុភូតចន្ទ​គ្រាស ដែលមានរយៈពេល​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​

បរទេស: ចន្ទ​គ្រាស​ដែល​គេ​ហៅថា «ព្រះ​ចន្ទ​ឈាម​» នៅពេល​វា​ប្រែ​​ពណ៌ជា​ក្រហម​ទាំងស្រុង​នោះ អាចមើលបាននៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក នៅពេលដែល​ព្រះអាទិត្យ ផែនដី និង​ព្រះ​ចន្ទ ស្ថិតនៅ​ទន្ទឹមគ្នា​យ៉ាងល្អឥតខ្ចោះ ដោយ​​ស្រមោល​ផែនដី បានបាំងពីលើ​ព្រះ​ចន្ទ​។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

មនុស្ស​រាប់រយ​នាក់​ បាន​ទៅទស្សនា​ព្រះចន្ទឈាម នៅឯ​បន្ទាយ​បុរាណ​មួយ អាច​មើលឃើញ​ដល់​ឆ្នេរ Copacabana និង​ភ្នំ Sugarloaf ដែលវាជាកន្លែង​ទស្សនា​ផ្កាយ​មួយ​ក្នុង​តំបន់ ​មាន​ដំឡើង​ឧបករណ៍កែវយឹត​ជាច្រើន ​សម្រាប់​អ្នក​ចូលចិត្ត​មើល​ផ្កាយ​។​

​ចន្ទគ្រាស ឬរា​ហ៊ូ​ចាប់​ចន្ទ​ទាំងស្រុង​មាន​រយ:ពេល ១ ម៉ោង និង ៤៣ នាទី ដោយ​ព្រឹត្តិការណ៍​ទាំងមូល គឺ​មាន​រយ:ពេល​ជិត​៤​ម៉ោង​។​​​

បណ្ដាលប្រទេសមួយចំនួន ជាស្ដែងដូចជា ​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក មនុស្ស​ជាច្រើន​បាន​ចេញមក​មើល​ព្រះ​ចន្ទ​ពណ៌​ក្រហម​លើ​ផ្ទៃមេឃ​ ខណ:នៅ​ប្រទេស​សូ​ម៉ាលី អ្នកខ្លះ​បាននាំគ្នា​ប្រញាប់ប្រញាល់​ទៅ​ព្រះវិហារ ​ដើម្បី​ធ្វើការអធិស្ឋាន​​។ ចំណែកនៅ​ប្រទេស​ស៊ូដង់​ខាងត្បូងវិញ មនុស្សជាច្រើន បាននាំគ្នា​​ថតរូប​​បាតុភូតធម្មជាតិមួយនេះ បើទោះបី​ប្រទេស កំពុង​ហែកហួរ​ដោយ​សង្គ្រាមក៏ដោយ ហើយកន្លែង​ខ្លះទៀត ​ការប្រើ​កាមេរ៉ា​នៅ​ទីសាធារណ:​ ត្រូវបាន​ហាមឃាត់​៕​

មតិយោបល់