ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធចន្លោះ ២០,០០០ ទៅ៣០,០០០ នាក់ បានចាកចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី

UN: យោងតាមរបាយការណ៍ថ្មី របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចំនួនពី ២០,០០០ ទៅ៣០,០០០ នាក់នៃសមាជិកក្រុមសកម្មប្រយុទ្ធ ISIL នៅតែបន្តចាកចេញនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បើទោះបីជាការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ បានបញ្ឈប់ និងផ្អាកលំហូរនៃជនបរទេស ចូលរួមក្នុងជួររបស់ខ្លួនក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មរបស់ UN កាលពីថ្ងៃច័ន្ទ បានប៉ាន់ប្រមាណថា មានយុទ្ធជន ISIL ចំនួន ៣,០០០ ទៅ ៤,០០០នាក់ ដែលមានមូលដ្ឋាននៅប្រទេសលីប៊ី ខណ:ប្រតិបត្តិការសំខាន់ៗមួយចំនួននៅក្នុងក្រុមនេះ ត្រូវបានផ្លាស់ទីតាំងទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។

យ៉ាងណាមិញក៏មានការលើកទ្បើងពីក្ដីព្រួយបារម្ភ ខណ:របាយការណ៍ខាងលើ បានបញ្ជាក់ថា ក្នុងចំណោមពួកគេទាំងនោះ នៅតែជាសមាសភាពដ៏សំខាន់ នៃក្រុមភេរវករបរទេសរាប់ពាន់នាក់៕

មតិយោបល់