ព័ត៌មានអន្តរជាតិ

រថយន្តមួយគ្រឿង បើកបុកចូលរបាំងការពារសន្តិសុខ នៅខាងក្រៅវិមានសភាអង់គ្លេស បង្ករបួសមនុស្សជាច្រើននាក់

អង់គ្លេស: អ្នកថ្មើរជើងជាច្រើននាក់ បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលទៅក្នុងរបាំងការពារសន្តិសុខ នៅខាងក្រៅវិមានសភាអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន SkyNews ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៨។

បុរសម្នាក់ ត្រូវបានគេចាប់ខ្លួន ហើយនៅតំបន់កើតហេតុ ត្រូវបានក្រុមប៉ូលិសប្រដាប់អាវុធធ្វើការទ្បោមព័ទ្ធ នៅផ្លូវជុំវិញសភា ក្នុងតំបន់ Millbank និង Victoria Tower Gardens របស់ទីក្រុង Westminster។

ដោយរូបភាពដែលត្រូវបានបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញជនសង្ស័យជាបុរសម្នាក់ ដែលពាក់អាវខ្មៅ ត្រូវបានឡោមព័ទ្ធដោយមន្រ្តីប៉ូលិស រួចចាប់វាយខ្នោះដៃ បញ្ជូនចេញទៅ។

មកទល់ពេលនេះ ប៉ូលិស បានបិទច្រកតំបន់នោះទាំងស្រុង ហើយកំពុងស្នើសុំឲ្យសាធារណជន ចាកចេញពីកន្លែងកើតហេតុផងដែរ៕

មតិយោបល់