ព័ត៌មានអន្តរជាតិ

អាមេរិក ច្រានចោលការផ្លាស់ប្តូរគោលនយោបាយរបស់ចិន ក្រោយសុន្ទរកថា មេដឹកនាំកោះតៃវ៉ាន់ នៅទីក្រុង LA

អាមេរិក: រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានបដិសេធនូវការផ្លាស់ប្តូរគោលនយោបាយចិនតែមួយ បន្ទាប់ពីលោកប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើសុន្ទរកថានយោបាយជាលើកដំបូង នៅអាមេរិក មិនធ្លាប់មានក្នុងរយ:ពេល ១៥ ឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ក្រុងប៉េកាំង បាននិយាយថា ខ្លួនបានដាក់ពាក្យតវ៉ាជាផ្លូវការ ជាមួយអាមេរិក ស្តីពីសុន្ទរកថារបស់លោកស្រី Tsai កាលពីថ្ងៃច័ន្ទនៅទីក្រុង Los Angeles ដែលលោកស្រី បានលើកទ្បើងអំពីសេរីភាពរបស់កោះតៃវ៉ាន់ និងបញ្ជាក់ជំហររបស់កោះអនាគត គឺមិនអាចធ្វើការចរចារបានទ្បើយ។

ដោយលោក្រី Tsai បាននិយាយយ៉ាងដូច្នោះ នៅឯបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងអំទ្បុងពេលលោកស្រី បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប៉ារ៉ាហ្គាយ និងបេលីស ដែលប្រទេសពីរស្ថិតក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលបន្តទទួលស្គាល់រដ្ឋាភិបាលនៅក្រុងតៃប៉ិ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា សុន្ទរកថានេះ មិនបានធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ពីសំណាក់រដ្ឋបាលលោក ត្រាំ ចំពោះជំហរផ្លូវការរបស់អាមេរិកថា យល់ព្រមទទួលស្គាល់គោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលក្រុងប៉េកាំង និងមិនទទួលស្គាល់ជាផ្លូវការរដ្ឋាភិបាលកោះតៃវ៉ាន់នោះទេ។

ខណ:លោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «គោលនយោបាយរបស់អាមេរិក សម្រាប់កោះតៃវ៉ាន់ គឺមិនបានផ្លាស់ប្តូរទេ៕

មតិយោបល់