ព័ត៌មានអន្តរជាតិ

Update៖ អ៊ីតាលី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីគ្រោះមហន្តរាយ បង្កឲ្យបាក់ស្ពាន ស្លាប់ និងរបួសជាច្រើននាក់

អ៊ីតាលី: នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នរយ:ពេល ១២ ខែ ក្នុងតំបន់ Liguria ដើម្បីជាការឆ្លើយតបទៅនឹងការបាក់ស្ពានមួយ នៅទីក្រុង Genoa។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

លោកក៏បាននិយាយផងដែរថា លោកនឹងចំណាយប្រាក់ ៥ លានអឺរ៉ូ ស្មើនឹង ៥.៧ លានដុល្លារអាមេរិក ពីមូលនិធិធនាគារកណ្តាល ទៅកាន់តំបន់ភាគពាយព្យ ដែលកំពុងរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយ បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឲ្យមានសកម្មភាពបន្ទាន់ ក្រោយគ្រោះមហន្តរាយ កាលពីថ្ងៃអង្គារ រហូតមកទល់ពេលនេះ បានបណ្ដាលឲ្យមនុស្សស្លាប់កើនដល់ ៣៩ នាក់។

ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា មានក្តីសង្ឃឹមតិចតួច ក្នុងការស្វែងរកអ្នកនៅរស់ ក្រោមស្ពាន Morandi ជាទីដែលរថយន្តរាប់សិបគ្រឿង ត្រូវបានគំនរបាក់បែកនៃស្ពាន បានធ្លាក់ចុះពីកម្ពស់ ៤៥ ម៉ែត្រ សង្កត់ពីលើ៕

មតិយោបល់