ព័ត៌មានអន្តរជាតិ

លោក Pence ព្រមានតួកគីកុំចង់សាកល្បងជាមួយលោក ត្រាំ លើករណីឃុំខ្លួនគ្រូកង្វាលអាមេរិកម្នាក់

អាមេរិក: អនុប្រធានាធិបតីអាមេរិកលោក Mike Pence កាលពីថ្ងៃពុធ បានព្រមានប្រទេសតួកគី កុំឲ្យរឹងទទឹង ឬចង់សាកល្បងជាមួយការសម្រេចចិត្តរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឲ្យសោះ ជុំវិញករណីឃុំខ្លួនគ្រូគង្វាលអាមេរិក លោក Andrew Brunson។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

លោក Pence បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា តួកគី នឹងល្អប្រសើរ ប្រសិនបើប្រទេសមួយនេះ មិនរឹងទទឹងចង់សាកល្បង ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ហើយយល់ព្រមដោះលែងជនជាតិអាមេរិក ដែលជាប់ឃុំក្នុងគុកដោយខុសច្បាប់ នៅបរទេស ឲ្យបានត្រលប់ទៅកាន់អាមេរិកវិញនោះ។

ដោយលោក បានអះអាងថា លោក Brunson គ្មានទោសកំហុសអ្វីទ្បើយ និងទាមទាររកយុត្តិធម៌ ដើម្បីឲ្យរដ្ឋាភិបាលតួកគី ដោះលែងគាត់ឲ្យមានសេរីភាពវិញ។

ក្នុងនោះលោក Pence បានកត់សម្គាល់ថា លោក និងលោក ត្រាំ នឹងបន្តជំហរដ៏រឹងមាំរបស់ពួកគេ រហូតដល់ លោក Brunson ត្រូវបានដោះលែង និងបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders ក៏បាននិយាយផងដែរថា ប្រទេសតួកគី ជាពិសេសលោកប្រធានាធិបតី Erdogan បានប្រព្រឹត្តចំពោះគ្រូគង្វាលអាមេរិកលោក Brunson … យ៉ាងអយុត្តិធម៌បំផុត៕

US Vice President Mike Pence speaks about the creation of a new branch of the military, Space Force, at the Pentagon in Washington, DC, on August 9, 2018. / AFP PHOTO / SAUL LOEB

មតិយោបល់