Post News Media ព័ត៌មានអន្តរជាតិ យន្ដហោះដឹកអ្ន...

យន្ដហោះដឹកអ្នកដំណើរ ១៦៥ នាក់ រត់ហួសផ្លូវ នៅហ្វីលីពីន តែពុំបង្កឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ

ហ្វីលីពីន: យន្តហោះប្រភេទ Xiamen Air មួយគ្រឿង ដែលមានដឹកអ្នកដំណើរនៅលើនោះចំនួន ១៦៥ នាក់ បានរត់ហួសផ្លូវចេញពីព្រលានយន្តហោះ ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ជើងហោះហើរ Boeing 737-800 ដែលបានចុះចតបន្ទាប់ពីការហោះហើរមួយចេញពីទីក្រុង Xiamen ប្រទេសចិន ដោយវាបានរត់ហួសផ្លូវ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុនអាកាសចរ Boeing បានឲ្យដឹងថា៖ «អ្នកដំណើរទាំងអស់ ១៥៧ នាក់ និងនាវិកចំនួន ៨នាក់ ត្រូវបានគេជម្លៀសចេញ ដោយសុវត្ថិភាព និងពុំមាននរណាម្នាក់រងរបួសនោះទេ»។

អាជ្ញាធរអាកាសយានដ្ឋានហ្វីលីពីន បាននិយាយថា អ្នកដំណើរទាំងនោះ នឹងត្រូវដឹកទៅកាន់សណ្ឋាគារក្បែរស្ថានីយចំណតទី១ នៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ដែលផ្តល់សេវាហោះហើរអន្តរជាតិ មកកាន់ប្រទេស៕

Loading...