Post News Media ព័ត៌មានអន្តរជាតិ នាវាដឹកយន្តហោ...

នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ចាប់ផ្ដើមធ្វើសមយុទ្ធលើកទី២

អាមេរិក: USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះតែមួយគត់ ត្រូវបានដាក់ពង្រាយដោយកងទ័ពជើងទឹកអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធ កាលពីថ្ងៃអង្គារ ជាមួយកងកម្លាំងការពារដែនសមុទ្រជប៉ុន ជាលើកទីពីរនៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រ កងទ័ពជើងទឹកអាមេរិក បានចេញផ្សព្វផ្សាយ អំពីការចាកចេញរបស់នាវា USS Reagan នៅដើមសប្តាហ៍នេះ ពីកំពង់ផែ Yokosuka របស់ប្រទេសជប៉ុន។ ខណ:នាវានេះ បានដឹកនាំក្រុមវាយប្រហារតាមអាកាស រួមមានទាំងយន្តហោះចម្បាំង USS Antietam និងនាវាពិឃាត JS Kirishima របស់កងកម្លាំងស្វ័យការពារសមុទ្រជប៉ុន ( MSDF ) ផងដែរ។

ដោយសមយុទ្ធរវាងកងកម្លាំងជើងទឹកទាំងពីរប្រទេស ត្រូវបានធ្វើទ្បើងដើម្បីធ្វើការបណ្តុះបណ្តាល សមត្ថភាពយោធាទ្វេភាគី នៅក្នុងសមុទ្រហ្វីលីពីន។

កងទ័ពជើងទឹកអាមេរិក បាននិយាយនៅសប្តាហ៍នេះថា យោធាជប៉ុន បានទៅដល់លើនាវាផ្ទុកយន្តហោះ ដើម្បីកែលម្អជំនាញយុទ្ធសាស្ត្រ នៃកងកម្លាំងសមុទ្រ ក៏ដូចជាសមាសធាតុផ្សេងៗទៀត រួមមានសមយុទ្ធបាញ់គ្រាប់ពិតពីនាវា USS Antietam ផងដែរ៕

Loading...