Post News Media ព័ត៌មានអន្តរជាតិ មេដឹកនាំពិភពល...

មេដឹកនាំពិភពលោក សម្ដែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះមរណភាពរបស់លោក កូហ្វី អាណាន់

UN: ដំណឹងទទួលមរណភាពនៅវ័យ ៨០ ឆ្នាំរបស់លោក កូហ្វី អាណាន់ បានធ្វើឲ្យមេដឹកនាំពិភពលោក សម្ដែងការសោកស្ដាយ និងគោរពយ៉ាងជ្រាលជ្រៅ ជាមួយនឹងស្នាដៃ ក៏ដូចជាជ័យលាភីរង្វាន់ណូបែល របស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងនាមជាមេដឹកនាំដ៏ឆ្នើមមួយរូប។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

លោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិបច្ចុប្បន្ន បានកោតសរសើរលោក អាណាន់ ថាជាអ្នកដឹកនាំកងកម្លាំងទៅភាពប្រសើរ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់លោក អាណាន់ ថា ជាបុគ្គលដែលគួរយកគំរូតាម។

ខណ:ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោក អាណាន់ តែងតែនាំពិភពលោក ឆ្ពោះទៅរកផ្លូវកាន់តែប្រសើរ ។

លោក អាណាន់ ត្រូវបានគេស្គាល់ថា ជាជនជាតិហ្កាណា បានបម្រើការជាប្រធានអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៦ ហើយក៏ជាជនជាតិអាហ្វ្រិកស្បែកខ្មៅតែម្នាក់គត់ ដែលបានកាន់មុខតំណែងមួយនេះ៕

Loading...