ព័ត៌មានអន្តរជាតិ

ISIS អះអាងជាអ្នកបើកវាយប្រហារ ទៅលើកងកម្លាំងសន្តិសុខរបស់រុស្ស៊ី នៅ Chechnya

រុស្ស៊ី: ក្រុមអាជ្ញាធរ បានអះអាងកាលពីថ្ងៃច័ន្ទថា ការវាយប្រហារជាបន្តបន្ទាប់មួយ ប្រឆាំងនឹងកងកម្លាំងសន្តិសុខ ក្នុងសាធារណរដ្ឋស្វយ័តរុស្ស៊ី នៅ Chechnya បានសម្លាប់អ្នកវាយប្រហារយ៉ាងហោចណាស់ ៥ នាក់ ដែលពួកគេទាំងអស់ សុទ្ធសឹងតែជាក្មេងៗ។ នេះបើយផងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ក្រុមឃ្លាំមើល SITE បានរាយការណ៍ថា រដ្ឋឥស្លាមអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធឡេវីន (ISIL) បានអះអាងទទួលខុសត្រូវ ចំពោះការបង្កអំពើហិង្សាមួយនេះ។

សារព័ត៌មាន Amaq បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធមកពីរដ្ឋអ៊ិស្លាម បានវាយប្រហារទៅមន្រ្តីប៉ូលិស នៅ Chechnya និងទីតាំងផ្សេងទៀតក្នុងទីក្រុង Grozny រួមទាំងតំបន់ប្រជុំជន Shali ។

រដ្ឋមន្រ្តីព័ត៌មានក្នុងរដ្ឋាភិបាលតំបន់លោក Dzhambulat Umarov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា អ្នកវាយប្រហារទាំងនោះ មានអាយុចន្លោះពី ១១ ទៅ ១៦ ឆ្នាំ។ លោកបាននិយាយថា ISIL បានផ្តោតកាន់តែខ្លាំងទៅលើក្មេងជំទង់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជ្រើសរើសអ្នកគាំទ្រ សម្រាប់ការប្រយុទ្ធប្រឆាំងរបស់ពួកគេ៕

មតិយោបល់