Post News Media ព័ត៌មានអន្តរជាតិ រ៉ុកកែតចំនួន ...

រ៉ុកកែតចំនួន ៩ គ្រាប់ តម្រង់គោលដៅវាយប្រហារ នៅតំបន់ការទូតរបស់ទីក្រុងកាប៊ុល

អាហ្វហ្គានីស្ថាន: យ៉ាងហោចណាស់គ្រាប់រ៉ុកកែតចំនួន ៩ បានវាយប្រហារតំបន់ការទូតរបស់រដ្ឋធានីកាប៊ុល ចំពេលដែលប្រធានាធិបតីអាសាហ្វហ្គានីស្ថាន កំពុងថ្លែងសុន្ទរកថា ដើម្បីកត់សម្គាល់ពីការចាប់ផ្តើម នៃថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យ Eid al-Adha។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ បាននិយាយថា ការប្រយុទ្ធគ្នាមួយ បានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធ នៅក្នុងសង្កាត់ចាស់របស់ទីក្រុង ដែលក្នុងនោះមនុស្សយ៉ាងតិច ២ នាក់បានរងរបួស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Najib Danishm បានប្រាប់ភ្នាក់ងារ AFP ថា នៅព្រឹកនេះ ភេរវករមួយក្រុម បានកាន់កាប់អាគារមួយ នៅ Reka Khana ហើយបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ទីក្រុងកាប៊ុល។

ការវាយប្រហារនេះ បានកើតឡើងនៅពេលពួកតាលី បានបដិសេធមិនទទួលយកបទឈប់បាញ់គ្នា ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ ដោយអះអាងថា នឹងបន្តការវាយប្រហាររបស់ពួកគេ៕

Loading...