Post News Media ព័ត៌មានអន្តរជាតិ ករណីគ្រោះរញ្ជ...

ករណីគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ វាយប្រហារនៅប្រទេសវ៉ានូអាទូ

វ៉ានូអាទូ: តាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.៧ រ៉ិចទ័រ បានវាយនៅកោះប៉ាស៊ីហ្វិករបស់ប្រទេសវ៉ានូអាទូ ប៉ុន្តែមិនមានការព្រមានពីរលកស៊ូណាមីនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

រញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅ ៣០ គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅភាគខាងជើងកោះ Ambrym ដែលមានប្រជាជនរស់នៅតិចតួចប៉ុណ្ណោះ។

ករណីនេះ មជ្ឈមណ្ឌលព្រមានស៊ូណាមិ នៅប៉ាស៊ីហ្វិក បាននិយាយថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមីនោះទេ៕

Loading...