Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី បញ្ជូ...

រុស្ស៊ី បញ្ជូនយន្ដហោះចម្បាំងទៅកាន់ប្រទេសស៊ែប៊ី

ស៊ែប៊ី: កងកម្លាំងទ័ពអាកាសស៊ែប៊ី បានទទួលយន្ដហោះចម្បាំង MiG-29 របស់រុស្ស៊ីចំនួន ២គ្រឿង ដែលវាជាផ្នែកមួយនៃការទិញអាវុធ ចំពេលកំពុងមានភាពតានតឹងខ្លាំងទ្បើង នៅតំបន់ Balkans និងការបង្កើនឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ នៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បានចូលរួមពិធីទទួលនេះ កាលពីថ្ងៃអង្គារ នៅឯអាកាសយានដ្ឋានយោធាមួយ ស្ថិតនៅក្បែររដ្ឋធានី Belgrade ដោយលោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលបានជួយធ្វើឲ្យកងកម្លាំងប្រដាប់អាវុធ របស់ស៊ែប៊ីកាន់តែរឹងមាំ។

កាលពីខែតុលាកន្លងទៅ ប្រទេសស៊ែប៊ីទទួលបានយន្តហោះចម្បាំង MiG-29 ចំនួន ៦ គ្រឿងពីប្រទេសរុស្ស៊ី ក្នុងនោះក៏មានកិច្ចសន្យារបស់រុស្ស៊ី ក្នុងការផ្តល់រថក្រោះចំនួន ៣០ គ្រឿង និងរថពាសដែកចំនួន ៣០ គ្រឿងផងដែរ។

សូមជំរាបថា ប្រទេសស៊ែប៊ីជាសម្ព័ន្ធមិត្តរុស្ស៊ី ធ្លាប់បានធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដូចជា Croatia, Bosnia និង Kosovo នៅទសវត្សរ៍ឆ្នាំ ១៩៩០ ក្នុងអំឡុងពេលនៃការបែកបាក់គ្នានៃអតីតយូហ្គោស្លាវី៕

Loading...