Post News Media ព័ត៌មានអន្តរជាតិ អាហ្វហ្គានីស្...

អាហ្វហ្គានីស្ថាន នឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាព ដឹកនាំដោយរុស្ស៊ីទ្បើយ

អាហ្វហ្គានីស្ថាន: ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថា រដ្ឋាភិបាលក្រុងកាប៊ុល នឹងមិនចូលរួមកិច្ចចរចាសន្តិភាព ពហុភាគីដែលរៀបចំទ្បើង ដោយប្រទេសរុស្ស៊ី នៅដើមខែក្រោយនោះទេ ដែលការសម្រេចចិត្តមួយនេះ ទំនងជានឹងធ្វើឲ្យក្រុងមូស្គូ ពិចារណឡើងវិញនូវផែនការរបស់ខ្លួន ដើម្បីអញ្ជើញពួកតាលីបង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

លោក Sibghat Ahmadi អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថា «ដំណើរការសន្តិភាព គឺត្រូវការអនុវត្ត ក្រោមការដឹកនាំរបស់សាធារណរដ្ឋអ៊ីស្លាម នៃប្រទេសអាហ្វហ្គានីស្ថាន ហេតុដូច្នោះ យើងនឹងមិនចូលរួម ក្នុងកិច្ចចរចារទីក្រុងមូស្គូនោះទេ»។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់ ដែលធ្វើការជាមួយក្រសួងការបរទេសនៅក្រុងកាប៊ុល បានប្រាប់ភ្នាក់ងាររ៉យទ័រថា រដ្ឋាភិបាលបានសម្រេចចិត្តចូលរួម ក្នុងសន្និសីទទីក្រុងម៉ូស្គូ ប៉ុន្តែក្រុងកាប៊ុល នឹងធ្វើកិច្ចចរចាដោយផ្ទាល់ ជាមួយពួកតាលីបង់ ដោយពុំអនុញ្ញាតឲ្យមានការចូលរួមដោយផ្ទាល់ ពីសំណាក់មហាអំណាចបរទេសទ្បើយ។

ការអត្ថាធិប្បាយនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ពួកតាលីបង់ គ្រោងនឹងចូលរួមនៅក្នុងកិច្ចចរចា នាថ្ងៃទី ៤ ខែកញ្ញាខាងមុខ នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី៕

Loading...