ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសគ្រាអាសន្ន ខណៈព្យុះ Lane វាយប្រហារនៅរដ្ឋហាវ៉ៃ ជាមួយភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងខ្លាំង

អាមេរិក: ព្យុះ Hurricane Lane កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានទឹកជន់លិចនៅហាវ៉ៃ បន្ទាប់ពីវាបានមកដល់រដ្ឋកោះមួយនេះ ហើយបានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីភាពអាសន្ន ដោយសារការរអិលបាក់ដី និងទឹកជំនន់ បណ្តាលឲ្យមានការបិទផ្លូវ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារឧតុនិយមជាតិ បាននិយាយថា ព្យុះ Lane មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីភាគខាងត្បូង នៃរដ្ឋហាវ៉ៃ ដែលវាជាព្យុះទី ៤ មានឥទ្ធិពលខ្យល់បក់ខ្លាំងបំផុត គឺ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមអាជ្ញាធរសហព័ន្ធ បានឲ្យដឹងថា កម្ពស់ទឹកភ្លៀងរហូតដល់ ៣០ សង់ទីម៉ែត្រ បានធ្លាក់ចុះរួចទៅហើយ ដោយមានទំហំ ៧៦ សង់ទីម៉ែត្រ ត្រូវបានរំពឹងថា នឹងកើតមាននៅក្នុងតំបន់រងគ្រោះ ក្នុងរយ:ពេល ៤ ទៅ ៥ ថ្ងៃខាងមុខនេះ។

អនុប្រធានកាកបាទក្រហមអាមេរិក លោក Brad Kieserman បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវ៉ាស៊ីនតោនថា ការត្រៀមខ្លួនជាមុន គឺពិតជាមានសារ:សំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា យើងអាចបំពេញនូវការទទួលខុសត្រូវរបស់យើង និងការធានារ៉ាប់រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់សម្រាប់ប្រជាពលរដ្ឋ៕

មតិយោបល់