ព័ត៌មានអន្តរជាតិ

រថយន្តពីរគ្រឿង ពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យជនជាតិចិន ៣នាក់របួស​ត្រូវបានបញ្ជូន​ទៅមន្ទីរ​ពេទ្យ​

កំពង់ស្ពឺ: នៅវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដបុករថយន្ដ
បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ នៅលើផ្លូវជាតិលេ​ខ​ ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចលើ​ស្ពាន ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។

ន្ដម៉ាកហាយឡែនឌ័រ ពណ៌​ប្រផេះ ពាក់ស្លាកលេខភ្នំពេញ​ 2AS​-​2280 អ្នកបើក​បរឈ្មោះ​ វង់ ថៃ ភេទប្រុស អាយុ​ ​២២ឆ្នាំ រស់នៅភូមិ​បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ និងមានអ្នករួមដំណើរក្នុងរថយន្ដចំនួន​ ៣នាក់​ស្រី ជនជាតិចិន បានទៅបុករថយន្ដ១គ្រឿង ម៉ាក​BREIGHLINER ពាក់ស្លាកលេខភ្នំពេញ 3E-1936 មានសឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ​ 4A-0151 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរទេ បានបើកបញ្ច្រាសទិសគ្នា បណ្តាល​ ឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ៖

-របួសមនុស្ស​​ ០៣នាក់ស្រី (ជនជាតិចិន) ត្រូវបានបញ្ជូន​ទៅមន្ទីរ​ពេទ្យ​ខេត្តកំពង់ស្ពឺ
-ខូចខាតរថយន្ដ​ ០២​ គ្រឿង។​

ក្រោយពេលគ្រោះថ្នាក់ អ្នកបើកបររថយន្ដ BRE​IG​HLINER បានចុះរត់គេចខ្លួនបាត់។ ដោយករណី​នេះ សមត្ថកិច្ច បានឲ្យដឹងថា​អាចបណ្ដាលមកពីអ្នកបើកបរ បាត់បង់​ម្ចាស់ការ​ ហើយក៏រេចង្អូតឆ្លងចូលគំនូសទ្រូងផ្លូវ។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅ​ ការិយាល័យចរាចរ​ណ៍​ខេត្ត​ ដើម្បីស្រាវជ្រាវ​ និង​ចាត់ការតាមនីតិវិធី៕

មតិយោបល់