ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅកោះតៃវ៉ាន់ ផ្ដាច់ជីវិតមនុស្ស ៦ និងរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញ

តៃវ៉ាន់: ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ វាយប្រហារនៅលើកោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០១៨។

នៅភាគកណ្តាល និងភាគខាងត្បូងកោះតៃវ៉ាន ចាប់តាំងពីថ្ងៃព្រហស្បតិ៍ រួមទាំងសង្កាត់មួយចំនួនទៀត បានទទួលរងកម្រិតទឹកភ្លៀងធ្លាក់ជិត ១,០០០ មីលីម៉ែត្រ។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សជាង ៦,០០០ នាក់ហើយ ត្រូវបានជម្លៀសខ្លួនចេញ និងជិត ១០០នាក់ទៀតបានរងរបួស ខណ:ដែលជាង ១,១០០ នាក់ កំពុងស្ថិតក្នុងជម្រក នៅព្រឹកថ្ងៃសៅរ៍នេះ។

តាមរូបភាពបានបង្ហាញថា អ្នករស់នៅទីក្រុង Kaohsiung និងនៅជិតទីក្រុង Tainan កំពុងស្ថិតក្នុងរណ្តៅទឹកដ៏ជ្រៅ ខណ:ដែលទាហាន នៅភាគកណ្តាលតំបន់ Chiayi បានដឹកមនុស្សចាស់ និងកុមារចេញពីផ្ទះរបស់ពួកគេដែលបានលិចលង់៕

មតិយោបល់