Post News Media ព័ត៌មានអន្តរជាតិ លោក Zarif ចោទ...

លោក Zarif ចោទប្រកាន់អាមេរិកថា កំពុងធ្វើសង្គ្រាមចិត្តវិជ្ជាប្រឆាំងនឹងអ៊ីរ៉ង់

អ៊ីរ៉ង់: រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា កំពុងអនុវត្តសង្គ្រាមចិត្តវិជ្ជាប្រឆាំងនឹងក្រុងតេអេរ៉ង់ រួមទាំងដៃគូពាណិជ្ជកម្មរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

ការលើកទ្បើងយ៉ាងដូច្នោះ ក្រោយការដាក់ទណ្ឌកម្មរបស់អាមេរិក ត្រូវបានធ្វើឡើងវិញ កាលពីថ្ងៃទី៧ ខែសីហាកន្លងមក គឺប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីផែនការយុទ្ធសាស្ត្ររួមគ្នា (JCPOA) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់។

សូមជំរាបថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ ត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៦ ដោយអ៊ីរ៉ង់យល់ព្រមកាត់បន្ថយ សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីអន្តរជាតិ៕

Loading...