ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះដំបូងរបស់ចិន ចាប់ផ្តើមប្រតិបតិ្តការសាកល្បងនៅលើសមុទ្រជាលើកទី២

ចិន: នាវាផ្ទុកយន្តហោះដំបូងគេ ដែលត្រូវបានផលិតទ្បើងនៅក្នុងប្រទេសចិន សម្រាប់កងទ័ពជើងទឹក បានចេញដំណើរពីកំពង់ផែ កាលពីថ្ងៃអាទិត្យ ដើម្បីសាកល្បងនាវាចរណ៍លើកទីពីររបស់ខ្លួន ដោយវាត្រូវបានគេដឹងថា ប្រព័ន្ធអាវុធចម្បង ក៏ដូចជាប្រព័ន្ធបញ្ជាលើវានា នឹងត្រូវគេធ្វើតេស្តក្នុងអំទ្បុងពេលនោះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

យោងតាមកាសែត Global Times បានឲ្យដឹងថា នាវាដឹកយន្តហោះ Type 001A ដែលមិនទាន់បានដាក់ឈ្មោះ នឹងត្រូវដោះស្រាយបញ្ហាជាក់លាក់មួយចំនួន ដែលក្រុមហ៊ុនផលិតវា បានជួបប្រទះផលវិបាកកន្លងមក ក្នុងអំឡុងពេលនៃការសាកល្បង នៅលើសមុទ្រលើកដំបូងរបស់ខ្លួន នៅខែឧសភាឆ្នាំនេះ។

សកម្មភាពដែលត្រូវធ្វើលើនាវានេះ គឺការសាកល្បងលើសមុទ្រនាពេលអនាគត ដើម្បីធ្វើឲ្យយន្តហោះ អាចហោះឡើង និងចុះចតនៅលើវាបាន។ ខណ:ដែលរបាយការណ៍ពេលនេះ បានឲ្យដឹងថា ពុំទាន់មានយន្តហោះណា ត្រូវបានគេឃើញនៅលើនាវាផ្ទុកយន្តហោះ ដែលបានធ្វើដំណើរចាកចេញ កាលពីព្រឹកថ្ងៃអាទិត្យនោះទេ៕

មតិយោបល់