Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ប្តេជ...

អាមេរិក ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងបណ្តឹងអ៊ីរ៉ង់ នៅតុលាការអន្ដរជាតិ

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ នៅមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយអំពាវនាវឱ្យក្រុងតេអេរ៉ង់ធ្វើការផ្លាស់ប្តូរ ជុំវិញការចោទសួរពីភាពស្របច្បាប់ នៃទណ្ឌកម្មដែលបានដាក់ចេញនាពេលថ្មីៗ ដោយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

លោក Mike Pompeo រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទថា បណ្ដឹងនីតិវិធីច្បាប់របស់អ៊ីរ៉ង់ បានដាក់ទៅកាន់តុលាការ ក្នុងទីក្រុងឡាអេ។

ដោយការដាក់ឯកសាររបស់អ៊ីរ៉ង់ ជាមួយ ICJ គឺជាការប៉ុនប៉ងរំខានដល់សិទ្ធិអធិបតេយ្យភាពរបស់អាមេរិក ដើម្បីចាត់វិធានការស្របច្បាប់ ក្នុងនោះរួមទាំងការដាក់ទណ្ឌកម្មឡើងវិញ ចំពោះអ៊ីរ៉ង់ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ។

សូមជំរាបថា អ៊ីរ៉ង់បានស្នើសុំឲ្យតុលាការអន្តរជាតិ បង្គាប់អាមេរិកឲ្យដកទណ្ឌកម្ម ប្រឆាំងនឹងក្រុងតេអេរ៉ង់ចេញ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយឯកតោភាគី៕

Loading...