ព័ត៌មានអន្តរជាតិ

ចិន កសាងមូលដ្ឋានយោធា នៅអាហ្វហ្គានីស្ថាន

ចិន: រដ្ឋាក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកសាងជំរំហ្វឹកហាត់យោធា នៅតំបន់ Wakhan របស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងភេរវកម្ម នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

កាសែត South China Morning Post បានចេញផ្សាយកាលពីថ្ងៃអង្គារថា នៅពេលដែលមូលដ្ឋាននេះ ត្រូវបានបញ្ចប់ការសាងសង់ ក្រុងប៉េកាំង នឹងបញ្ជូនកងទ័ពខ្លួនរាប់រយនាក់ ដែលមានចំនួនយ៉ាងតិចមួយកងវរសេនាតូចឯណ្ណោះ។

បើតាមរបាយការណ៍ បានឲ្យដឹងថា កងវរសេនាតូចមួយ អាចមានទាហានរហូតដល់ជាង ៥០០ នាក់ឯណ្ណោះ។

ការស្ថាបនាមូលដ្ឋាននេះ ប្រទេសចិនមិនត្រឹមតែបញ្ជូនទាហានតែប៉ុណ្ណោះទេ តែក៏រួមមានទាំងអាវុធ និងគ្រឿងបរិក្ខាយោធា ដាក់នៅទីនោះផងដែរ ហើយថែមទាំងផ្តល់ការបណ្តុះបណ្តាល ទៅដល់សមភាគីអាហ្វហ្គានីស្ថានរបស់ពួកគេទៀតផង៕

មតិយោបល់