ព័ត៌មានអន្តរជាតិ

អាមេរិក ពង្រឹងជំហររបស់ខ្លួន ខណៈដែលចរចាជាមួយកូរ៉េខាងជើង

អាមេរិក: ជាមួយការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រលប់ទៅចូលតុចរចា និងការលុបចោលកិច្ចប្រជុំជាន់ខ្ពស់មួយ នៅទីក្រុងព្យុងយ៉ាង នៅពេលនេះ ក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងជំហររបស់ខ្លួន ខណ:ដែលខ្លួននឹងត្រូវបើកកិច្ចចរចា ជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៨។

កិច្ចពិភាក្សារវាងប្រទេសទាំងពីរ បានរីកចម្រើនគួរកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ កាលពីខែមិថុនាកន្លងទៅ រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពួកគេបានទទួលយក និងសន្យាថា នឹងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា ក្រុងព្យុងយ៉ាង បានចាត់វិធានការជាក់ស្តែងតិចតួចប៉ុណ្ណោះ សម្រាប់ឆ្ពោះទៅកាន់គោលដៅ ដែលខ្លួនបានបញ្ជាក់ ជាហេតុនាំឲ្យក្រុងវ៉ាស៊ីនតោន បង្ហាញសញ្ញាមិនសប្បាយចិត្តជាខ្លាំង៕

មតិយោបល់