ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល គំរាមប្រើសកម្មភាពដ៏ខ្លាំងក្លា ប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

ស៊ីរី: កងកម្លាំងអ៊ីស្រាអែល នៅបន្តការគំរាមកំហែងរបស់ខ្លួន ដើម្បីវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីរដ្ឋាភិបាលក្រុងដាម៉ាស និងក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ជាមួយគ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយនៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធថា ប្រទេសរបស់លោក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយប្តេជ្ញាប្រឆាំងចំពោះការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងការដាក់ស្ថានីយ៍កងកម្លាំង និងប្រព័ន្ធសព្វាវុធទំនើប នៅក្នុងប្រទេសស៊ីរី។

ការថ្លែងយ៉ាងដូច្នោះរបស់លោក Netanyahu បានធ្វើទ្បើងនៅក្នុងពិធីមួយ ដែលមានឈ្មោះថា «រោងចក្រនុយក្លេអ៊ែររបស់អ៊ីស្រាអែល» បន្ទាប់ពីប្រធានាធិបតីលោក Shimon Peres បាននិយាយថា «គ្មានកិច្ចព្រមព្រៀង រវាងស៊ីរី និងអ៊ីរ៉ង់ណា ដែលអាចរារាំងប្រតិបត្តិការអ៊ីស្រាអែលបាននោះទេ ហើយក៏គ្មានការគំរាមកំហែងណាមួយ អាចនឹងរារាំងអ៊ីស្រាអែលបានទ្បើយ»។

ខណ:ដែលមន្រ្តីយោធាអ៊ីរ៉ង់ម្នាក់ បានអះអាងកាលពីថ្ងៃអង្គារថា ទីប្រឹក្សាយោធារបស់ប្រទេសពួកគេ នឹងនៅតែស្ថិតក្នុងប្រទេសស៊ីរី ក្រោមកិច្ចព្រមព្រៀងការពារ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីថ្ងៃមុន៕

មតិយោបល់