ព័ត៌មានអន្តរជាតិ

មេដឹកនាំមហាអំណាច ថាចិនកំពុងធ្វើឲ្យទំនាក់ទំនងអាមរិក ជាមួយកូរ៉េខាងជើងមានភាពល្អក់កករ

អាមេរិក: ក្រោយជំនួបកំពូលនៅប្រទេសសិង្ហបុរី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកត់សម្គាល់ឃើញថា ទំនាក់ទំនរវាងអាមេរិក និងកូរ៉េខាងជើង កាន់តែមានភាពប្រសើរទ្បើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០១៨។

តែយ៉ាងណាមិញលោក ត្រាំ ក៏បានលើទ្បើងផងដែរ នូវផ្នែកមួយនៃបញ្ហា ដែលកំពុងធ្វើឲ្យទំនាក់ទំនងអាមេរិក ជាមួយកូរ៉េខាងជើង មានភាពល្អក់កករ គឺបណ្តាលមកពីជម្លោះពាណិជ្ជកម្ម ជាមួយប្រទេសចិន។

ក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់ក្រុងព្យុងយ៉ាង និងជាប្រទេសឆ្លងកាត់ដ៏សំខាន់ សម្រាប់នាំចូលទំនិញផ្សេងៗ មកកាន់ប្រទេសកូរ៉េខាងជើង។ ដោយលោក ត្រាំ បានលើកឡើងថា ប្រទេសចិនបានបង្កភាព​ស្មុគស្មាញ​ជាច្រើន ដល់ទំនាក់ទំនង​អាមេរិក ជាមួយ​ទីក្រុង​ព្យុងយ៉ាង ដោយសារតែពួកគេខឹង នឹង​ការចាត់វិធាន​ការតម្លើងពន្ធ​របស់យើង»។

ក្នុងនោះលោកបានបន្ថែម​ថា ទំនាក់ទំនងរបស់​លោក ជាមួយ​លោក គីម ជាទំនាក់ទំនង​ដ៏អស្ចារ្យ ហើយ​លោក នឹងបន្តរក្សា​គោល ជំហរដ៏ម៉ឺងម៉ាត់ ​ចំពោះក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហា​ពាណិជ្ជកម្ម៕

មតិយោបល់