Post News Media ព័ត៌មានអន្តរជាតិ ម្ចាស់ពានរង្វ...

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី ត្រូវប្រធានផ្នែកសិទ្ធិមនុស្ស​របស់ UN ប្រាប់ថា គួរតែលាឈប់ពីតំណែងទៅ!

មីយ៉ាន់ម៉ា: ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ បាននិយាយថា មេដឹកនាំភូមាលោកស្រី អ៊ុង សានស៊ូជី គួរតែលាឈប់ពីតំណែងទៅ បន្ទាប់ពីបានអនុវត្តយុទ្ធនាការបង្ក្រាបដ៏ឃោរឃៅរបស់ក្រុមយោធា ប្រឆាំងនឹងជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មា​ន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

ដោយលោក Zeid Ra’ad al Hussein បានប្រាប់អ្នកសារព័ត៌មានរបស់ BBC ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ គួរតែវិលត្រឡប់ចូលខ្លួនទៅជាប់ឃុំក្នុងផ្ទះវិញ ជាជាងការប្រើអំណាចយោធាបង្ក្រាបដ៏សាហាវនោះ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិថ្មីមួយ បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា គួរតែត្រូវបានស៊ើបអង្កេត ជុំវិញអំពើប្រល័យពូជសាសន៍។

ពាក់ព័ន្ធនឹងការលើកទ្បើងនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានធ្វើការច្រានចោលរបាយការណ៍នេះផងដែរ ដោយអះអាងថា វាគ្រាន់តែជាផ្នែកមួយ ដើម្បីបោសសម្អាតជនជាតិតិច ដែលចង់ផ្ដាច់ខ្លួនតែប៉ុណ្ណោះ៕

Loading...