ព័ត៌មានអន្តរជាតិ

ចិន រិះគន់លោក ត្រាំ ចំពោះសម្ដីខ្វះការទទួលខុសត្រូវ និងមិនទំនងស្ដីពីកូរ៉េខាងជើង

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ចំៗទៅកាន់អាមេរិក ដែលខ្វះការទទួលខុសត្រូវ និងមិនទំនងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ប្រទេសចិន ជាអ្នកបង្កភាព​ស្មុគស្មាញដល់ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន ជាមួយកូរ៉េខាងជើង។​ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

លោក ត្រាំ បានលើកទ្បើងម្ដងហើយម្ដងទៀតថា ចិនមិនបានការជួយទប់ស្កាត់សម្ព័ន្ធមិត្ត (កូរ៉េខាងជើង) របស់ខ្លួននោះទេ ខណ:ដែលលោក បានលុបចោលជាលើកដំបូងនូវដំណើរទស្សនកិច្ចរបស់លោក Mike Pompeo ទៅកាន់កូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ក្នុងគោលបំណងឲ្យរបបមួយនេះ ពន្លឿនការបោះបង់ចោលកម្មវិធីអាវុធលុយក្លេអ៊ែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បានប្រាប់សន្និសីទកាសែតមួយថា មានមនុស្សជាច្រើនណាស់ ដែលដូចលោក មានអារម្មណ៍ថា អាមេរិក គឺជាប្រទេសដំបូងនៅលើពិភពលោក ដែលប្រើពាក្យសម្ដីមិនទទួលខុសត្រូវ និងមិនទំនងទាល់តែសោះ៕

មតិយោបល់