ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះស៊ីវិល នៅឯមូលដ្ឋានអាកាសអាមេរិក ផ្ដាច់ជីវិតមនុស្ស ៤នាក់

អាមេរិក: កងកម្លាំងអាកាសអាមេរិក បាននិយាយថា យន្តហោះស៊ីវិលមួយគ្រឿង បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋ Florida ដោយបានសម្លាប់មនុស្ស ៤ នាក់ ដែលជិះនៅលើវានោះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

អ្នកនាំពាក្យរបស់មូលដ្ឋានលោក Jasmine Porterfield បាននិយាយថា យន្តហោះ Beechcraft B60 បានធ្លាក់នៅតំបន់ដាច់ស្រយាលមួយ ខណ:ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Destin Executive ដែលមានទីតាំងស្ថិតនៅជុំវិញឈូងសមុទ្រនៃមូលដ្ឋានអាកាស។ ដោយកម្ទេចកម្ទីរបស់វា ត្រូវបានគេរកឃើញនៅក្នុងតំបន់ ដែលមានព្រៃឈើដុះក្រាស់។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ខណ:ជនរងគ្រោះទាំងនោះ ពុំទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅទ្បើយទេ៕

មតិយោបល់