ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ដាក់បញ្ជីគោលដៅជាច្រើន ដើម្បីវាយប្រហារនៅស៊ីរី

ស៊ីរី: យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ក្នុងចំណោមគោលដៅសំខាន់ៗជាច្រើន ក្នុងប្រទេសស៊ីរី អាចនឹងត្រូវបានវាយប្រហារ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយលុកតាមអាកាសថ្មីនោះ ក្រោមបទចោទប្រកាន់របបមួយនេះថា មានជាប់ពាក់ព័ន្ធជាមួយការផលិតអាវុធគីមី។

ទោះជាយ៉ាងណាមិញ ការសម្រេចចិត្តលើការវាយប្រហារជាក់លាក់ណាមួយ នៅមិនទាន់ត្រូវបានធ្វើនោះទេ ដោយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ទូរទស្សន៍ CNN នេះថា ការជំរុញសកម្មភាពយោធាអាមេរិក អាចត្រូវបានចាប់ផ្ដើមយ៉ាងឆាប់រហ័ស ប្រសិនបើគេជឿថា រដ្ឋាភិបាលក្រុងដាម៉ាស់ ពិតជាបានប្រតិបត្តការវាយប្រហារ ដោយអាវុធគីមីមែននោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ក្រុងវ៉ាស៊ីនតោន បានមើលឃើញអំពីការវាយប្រហាររបស់រុស្ស៊ីនាពេលខាងមុខ ដែលអាចកើតមានក្នុងខេត្ត Idlib ដោយអះអាងថា វានឹងបង្កើនភាពតឹងនូវជម្លោះ ក្នុងប្រទេសស៊ីរី។

ការរំពឹងទុកអំពីលទ្ធភាពនៃការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី បានកើតឡើង នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមមន្រ្តីរុស្ស៊ី បានព្រមានអំពីផែនការវាយលុកមួយ ដើម្បីសងសឹកលោកខាងលិច ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី៕

មតិយោបល់