Post News Media ព័ត៌មានអន្តរជាតិ ប៉ះទង្គិចគ្នា...

ប៉ះទង្គិចគ្នានៅតំបន់ហ្គាហ្សា ជនជាតិប៉ាទ្បេស្ទីនជាង ២០០នាក់ រងរបួស ដោយកងកម្លាំងអ៊ីស្រាអែល

ប៉ាទ្បេស្ទីន: អ្នកនាំពាក្យក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា លោក Ashraf al-Qidra បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៤០នាក់ បានរងរបួស ដោយសារការបង្ក្រាបរបស់កងកម្លាំងអ៊ីស្រាអែល នៅក្នុងការតវ៉ា កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលោក Qidra បានបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់ ដែលជាកម្មសិទ្ធិរបស់អឌ្ឍចន្ទក្រហម ត្រូវបានកងកម្លាំងអ៊ីស្រាអែល កំណត់គោលដៅវាយប្រហារ នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដែលបង្កឲ្យមានការខូចខាតបង្អួច និងរងរបួសពេទ្យទាហានម្នាក់។

ករណីនេះ ជនរងគ្រោះភាគច្រើន បានទទួលការវាយប្រហារ ជាមួយកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីព្យាបាលរបួសពួកគេផងដែរ៕

Loading...