Post News Media ព័ត៌មានអន្តរជាតិ តួកគី ត្រូវកា...

តួកគី ត្រូវការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ដើម្បីប្រឆាំងអាមេរិក

តួកគី: ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានរំលឹកឡើងវិញនូវតម្រូវការរបស់ប្រទេសរបស់ខ្លួន ចំពោះប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ S-400 របស់រុស្ស៊ី ដែលគ្រោងទិញវាដើម្បីប្រឆាំងនឹងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សាសម្រាប់មន្ត្រីយោធា មេដឹកនាំតួកគី បាននិយាយថា រដ្ឋាភិបាលក្រុងអង់ការ៉ា នឹងព្យាយាមរកវិធីទិញ ប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ីឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

សូមជំរាបថា S-400 ជាប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុត នៅលើពិភពលោក ដែលត្រូវបានអ្នកឯកទេសជំនាញផលិតទ្បើង ហើយវាអាចវាយប្រហារគោលដៅពីលើអាកាស ក្នុងចម្ងាយ ៤០០ គីឡូម៉ែត្រឯណ្ណោះ៕

Loading...