Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង នឹងបញ្ជូនបេសកជនពិសេសចំនួន៥ រូប ទៅកាន់កូរ៉េខាងជើង

កូរ៉េ: គណ:ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមួយក្រុម នឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍នេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េនាខែនេះ ខណ:ដែលទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងកាន់តែមានភាពប្រសើរទ្បើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានតែងតាំងទីព្រឹក្សារបស់លោក ក្នុងនាមជាបេសកជនពិសេស សម្រាប់ការធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាលម្អិត មុនពេលកិច្ចប្រជុំកំពូលចាប់ផ្ដើម រវាងលោកមូន ជាមួយលោកគីម នៅក្រុងព្យុងយ៉ាងនាពេលខាងមុខ។

អ្នកនាំពាក្យលោក Kim Eui-kyeom បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក Chung Eui-yon ប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី នឹងដឹកនាំគណ:ប្រតិភូចំនួន ៥ រូបទៅរដ្ឋធានីរបស់កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ។

គណ:ប្រតិភូដែលរួមមានប្រមុខចារកម្មរបស់កូរ៉េខាងត្បូង លោក Suh Hoon នឹងហោះហើរទៅកាន់ទីក្រុងព្យុងយ៉ាង ឆ្លងកាត់ផ្លូវដ៏កម្រមួយ ស្ថិតនៅតាមព្រំដែនអន្តរកូរ៉េ សម្រាប់ការធ្វើដំណើរពេលថ្ងៃរបស់ពួកគេ៕

Loading...