ព័ត៌មានអន្តរជាតិ

ការផ្ទុះសង្គ្រាម ទំនងជាមិនកើតមានទ្បើយ តែអ៊ីរ៉ង់ នឹងបង្កើនសមត្ថភាពយោធ ដើម្បីការពារខ្លួន

អ៊ីរ៉ង់: មេដឹកនាំកំពូកអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវកងកម្លាំងប្រដាប់អាវុធខ្លួន បង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការការពារប្រទេស ប៉ុន្តែក៏បានច្រានចោលឱកាស ដែលនាំទៅរកការផ្ទុះទ្បើងនៃសង្គ្រាមផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យកន្លងទៅ អ៊ីរ៉ង់បានប្រកាសគម្រោងបង្កើនសមត្ថភាពមមីស៊ីល និងយន្ដហោះចម្បាំង រួមទាំងនាវាមុជទឹកសម័យទំនើប ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹកសមត្ថភាពការពារជាតិរបស់ខ្លួន។

ការប្រកាសនេះ បានធ្វើឡើងក្រោយពីការសម្រេចចិត្តដកចេញរបស់អាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ ជាមួយអ៊ីរ៉ង់ ហើយប្ដូរមកដាក់ទណ្ឌកម្មទ្បើងវិញ ប្រឆាំងនឹងរបបមួយនេះ។

គេហទំព័រផ្លូវការរបស់លោក Khamenei បានដកស្រង់សម្តីរបស់លោកនិយាយថា ស្ថានការណ៍នយោបាយនៅពេលនេះ គឺគ្មានលទ្ធភាពនៃសង្គ្រាមកើតទ្បើងទ្បើយ ប៉ុន្តែលោកបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ត្រូវតែប្រុងប្រយ័ត្ន … និងបង្កើនសមត្ថភាពខ្លួន រួមទាំងគ្រឿងបរិក្ខារយោធាផងដែរ៕

មតិយោបល់