ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងវាយប្រហារនៅជប៉ុន សម្លាប់មនុស្ស ៩នាក់ ខណៈភ្ញៀវទេសចរជាច្រើន ត្រូវជម្លៀសចេញពីអាកាសយានដ្ឋាន តាមរយៈទូក

ជប៉ុន: យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK កាលពីថ្ងៃពុធ បានឲ្យដឹងថា ព្យុះទីហ្វុងដ៏មានសក្ដានុពល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ នៅភាគខាងលិចប្រទេសជប៉ុន ហើយក្រុមហ៊ុនព្រលានយន្តហោះមួយ បានចាប់ផ្តើមផ្ទេរអ្នកដំណើរចំនួន ៣ពាន់នាក់ តាមរយ:ទូក ខណ:ផ្ទះជាងមួយលានខ្នង កំពុងគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះទីហ្វុង Jebi ឬ swallow ជាភាសាកូរ៉េ គឺជាព្យុះទីហ្វុងមួយដ៏ខ្លាំងក្លាបំផុត បានវាយប្រហារមកលើប្រទេសជប៉ុន មិនធ្លាប់ក្នុងរយ:ពេល ២៥ឆ្នាំកន្លងមកនេះ ដែលវាបានកើតទ្បើង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានការបាក់ដី និងទឹកជំនន់ សម្លាប់មនុស្សរាប់រយនាក់ នៅរដូវក្តៅកន្លងមកនេះ។

អ្នកទេសចរប្រមាណជា ៣,០០០ នាក់ បានស្នាក់នៅក្នុងអាកាសយានដ្ឋាន Kansai ស្ថិតនៅភាគខាងត្បូង និងភាគកណ្តាលនៃកោះ Honshu ប្រទេសជប៉ុន ដោយក្រុមមន្ត្រីអាកាសយានដ្ឋាន បានចាប់ផ្តើមបញ្ជូនពួកគេ ដែលជាប់គាំងទីនោះ ទៅកាន់ព្រលានយន្តហោះ Kobe តាមរយ:ទូកល្បឿនលឿនផងដែរ៕

មតិយោបល់