ព័ត៌មានអន្តរជាតិ

យោធាស៊ីរី ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមវាយលុក រំដោះខេត្ត Idlib ចេញពីកណ្ដាប់ដៃពួកឧទ្ទាម

ស៊ីរី: កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាសម្ព័ន្ធ Arab បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការវាយលុក ប្រឆាំងក្រុមភេរវករនៅខេត្ត Idlib ដោយសមាជិកសភាស៊ីរី លោក Omer Osi បានបង្ហាញពីទំនុកចិត្តខ្ពស់ថា តំបន់ទីនោះ នឹងត្រូវបានរំដោះទាំងស្រុង ចេញពីការកាន់កាប់របស់ពួកឧទ្ទាមចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ទាហានរដ្ឋាភិបាលជាច្រើន កំពុងរៀបចម្ការត្រៀមខ្លួនចុងក្រោយរបស់ពួកគេ ជាមួយការពង្រឹងសមត្ថភាព និងគ្រឿងបរិក្ខារយោធា ដែលត្រូវបានបញ្ជូនមកពីក្រុងដាម៉ាស់ អាឡេប៉ូ និងហាម៉ា ទៅកាន់ខេត្ត Idlib ខណ:ពួកគេ កំពុងរង់ចាំការបញ្ជា ដើម្បីចាប់ផ្តើមការវាយលុក។
ដោយកងកម្លាំងប្រដាប់អាវុធស៊ីរី បានប្តេជ្ញាចិត្តរំដោះខេត្ត Idlib មកគ្រប់គ្រងក្រោមរបបដឹកនាំរដ្ឋាភិបាលវិញ នាពេលឆាប់ៗខាងមុខនេះ។

ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពីក្រុងដាម៉ាស់ បានប្រកាសប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីរំដោះខេត្ត Idlib ដែលជាទីតាំងភេរវករចុងក្រោយ នៅក្នុងប្រទេសស៊ីរី បើទោះបីជាអាមេរិក បានបង្ហាញសញ្ញាមិនពេញចិត្ត ចំពោះការវាយលុកខាងមុខនេះក៏ដោយ៕

មតិយោបល់