ព័ត៌មានអន្តរជាតិ

កូរ៉េទាំងពីរ ព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលនៅក្រុងព្យុងយ៉ាង អំទ្បុងខែកញ្ញានេះ

កូរ៉េ: ក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោក គីម ជុងអ៊ុន នឹងជួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក្នុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង​ នាខែកញ្ញានេះ ដើម្បីពិភាក្សាគ្នាអំពីការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ជុង អ៊ឺយយ៉ុង បានប្រាប់ពួកអ្នកយកព័ត៌មានថា នេះជាកិច្ចប្រជុំលើកទី៣ហើយ សម្រាប់ឆ្នាំនេះ រវាងមេដឹកនាំទាំងពីរ ដែលបានពិភាក្សាគ្នាពីវិធានការជាក់ស្ដែង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដែលគ្រោងនឹងធ្វើទ្បើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខ។

ការបរិច្ឆេទនេះ ត្រូវបានកំណត់អំទ្បុងពេលលោក ជុង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្រុងយ៉ាង ដែលជាកន្លែងលោក បានជួបចរចាជាមួយលោក គីម និងបានប្រគល់លិខិតផ្ទាល់ខ្លួនមួយច្បាប់ពីលោក មូន ជូនដល់លោក គីម។

ដោយមេដឹកនាំកូរ៉េខាងជើង បាននិយាយថា លោកមានឆន្ទ:សហការយ៉ាងម៉ឺងម៉ាត់ ជាមួយទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដើម្បីអាចសម្រេចបានគោលដៅ ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ៕

មតិយោបល់