ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីនៅជប៉ុន មនុស្សស្លាប់កើនឡើងដល់ ២០ នាក់ ខណៈក្ដីសង្ឃឹមអ្នកបាត់ខ្លួនថា នៅរស់រានមានជីវិតត្រូវរលាយ

ជប៉ុន: ក្រុមជួយសង្គ្រោះជប៉ុន ជាមួយគ្រឿងចក្រ និងសត្វឆ្កែ បាននឹងកំពុងធ្វើការស្វែងរកអ្នកនៅរស់រានមានជីវិត ដោយសារការរអិលបាក់ដី បានកប់ផ្ទះជាច្រើនខ្នង បន្ទាប់ពីទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ខណ:ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្សប្រហែល ២០ នាក់ នៅតែបន្តបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ នៅភាគខាងជើងតំបនជនបទ Atsuma ដែលទីលំដ្ឋានជាច្រើន ត្រូវបានបំផ្លាញនៅពេលដែលដីភ្នំមួយ បានបាក់រលំដោយសារកម្លាំងរញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ។

សមាជិកនៃកងកម្លាំងស្វ័យការពារនៅតំបន់ Atsuma បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណ:ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ NHK គឺពិតជាផលលំបាលជាខ្លាំង សម្រាប់ប្រតិបត្តិការក្នុងករណីមួយនេះ។

ដោយអ្នកនាំពាក្យរូបនេះ បាននិយាយថា ខណ:ដែលពួកយើងបានដឹងថា មានមនុស្សនៅតែជាប់ក្រោមភក់នោះ បានធ្វើឲ្យយើងនៅប្រតិបត្តិការរបស់ខ្លួនគ្រប់ពេលវេលា ដោយមិនអាចឈប់សម្រាកបានទ្បើយ។

យើងនឹងចាត់វិធានការ ដើម្បីស្វែងរកជនរងគ្រោះទាំងនោះឲ្យបានលឿន តាមតែអាចធ្វើទៅបាន។

សូមជំរាបថា លំនៅដ្ឋានប្រមាណ ៧៧២,០០០ នៅភាគខាងជើងកោះ Hokkaido ដែលមានប្រជាជនរស់នៅទីនោះតិចតួច នៅតែគ្មានចន្តរអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការរញ្ជួយដី បានធ្វើឲ្យខូចខាតដល់រោងចក្រអគ្គីសនី ដែលផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ៕

មតិយោបល់