ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រៀបចំពិធីបុណ្យយោធា ដើម្បីប្រារព្ធខួបលើកទី ៧០

កូរ៉េ: រថពាសដែករាប់រយគ្រឿង ដែលដឹកទាហានរាប់ពាន់នាក់ បានឈរជើងជាជួរ ក្នុងទីក្រុងព្យុងយ៉ាង ខណ:ដែលកូរ៉េខាងជើង ដែលកងកម្លាំងអាវុធនុយក្លេអ៊ែរ បានត្រៀមខ្លួនរៀបចំប្រារព្ធខួប ក្នុងប្រទេសរបស់ពួកគេ តាមរយ:ការបង្ហាញពីកម្លាំងយោធាដ៏ធំសម្បើម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

ពិធីនេះនឹងប្រារព្ធធ្វើទ្បើង នៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាខួបលើកទី ៧០ នៃពិធីបុណ្យយោធារបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលត្រូវបានបង្កើតទ្បើងក្នុង ១៩៤៨ ត្រូវបានគេស្គាល់ជាផ្លូវការ ៣ ឆ្នាំ បន្ទាប់ពីទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន បានបែងចែកឧបទ្វីបជាពីរ នៅក្នុងថ្ងៃបញ្ចប់សង្រ្គាមលោកលើកទីពីរ។

លោក Evans Revere នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បានថ្លែងថា៖ «ការប្រារព្ធខួបលើកនេះ ពិតជាមានសារសំខាន់ណាស់ នៅកូរ៉េខាងជើង ខណ:វាក៏ជាពិធីដ៏ពិសេសបំផុតមួយ ដែលបានប្រារព្ធធ្វើទ្បើងជាទៀងទាត់»៕

មតិយោបល់