ព័ត៌មានអន្តរជាតិ

តួកគី បញ្ជូនទាហានបន្ថែមទៅកាន់ខេត្ត Idlib ចំពេលការវាយប្រហារកាន់តែខ្លាំងក្លា

ស៊ីរី: កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយប្រហារតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅភាគពាយ័ព្យនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ នៅថ្ងៃទី២ នៃការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ខណ:តួកគី បានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ កំពុងមានប្រតិបត្តិការក្ដៅគគុក។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ការវាយប្រហារកាន់តែខ្លាំងក្លា កាលពីថ្ងៃអាទិត្យ ក្នុងនោះមានទាំងការវាយប្រហារតាមអាកាស ការបាញ់គ្រាប់កាំភ្លើង និងឧទ្ធម្ភាគចក្របាន ទម្លាក់គ្រាប់បែក នៅភូមិដែលជាគោលដៅស្ថិតនៅភាគខាងត្បូងខេត្ត Idlib និងភាគខាងជើងខេត្ត Hama ។

ករណីនេះ បានកើតមានចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ជុំវិញការវាយប្រហារ ដែលទំនងជានឹងកើតឡើងនៅខេត្ត Idlib ដែលជាតំបន់គ្រប់គ្រងដោយពួកឧទ្ទាមចុងក្រោយ នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់