ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់វាយប្រហារមីស៊ីល ទៅលើពួកឧទ្ទាមនៅអ៊ីរ៉ាក់

អ៊ីរ៉ង់: កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការវាយប្រហារគ្រាប់មីស៊ីល ប្រឆាំងនឹងពួកឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

មីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារនៅទីស្នាក់ការនៃគណបក្សប្រឆាំងអ៊ីរ៉ង់ពីរ ក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ពួកឃឺដ នៅប្រទេសអ៊ីរ៉ាក់ បើតាមរបាយការណ៍ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត និង ៥០ នាក់ទៀតបានរងរបួស។

សូមជំរាបថា ទីតាំងដែលរងការវាយប្រហារនោះ គឺទីស្នាក់ការកណ្តាលនៃបក្ស KDPI និងបក្ស​ PDKI នៅក្នុងតំបន់ប្រជុំជន Koya ចម្ងាយ ៣០០ គីឡូម៉ែត្រពីភាគខាងជើង រដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់។ វាត្រូវបានគេចាត់ទុកថា ជាការវាយប្រហារលើកដំបូង មិនធ្លាប់មានក្នុងប្រទេស ចាប់តាំងពីឆ្នាំ ១៩៩៦៕

មតិយោបល់