Post News Media ព័ត៌មានអន្តរជាតិ អាមេរិក គំរាម...

អាមេរិក គំរាម​ដាក់​ទណ្ឌកម្ម ​ប្រសិន​បើ​តុលាការ ICC ស៊ើប​អង្កេត​ករណីឧក្រិដ្ឋកម្ម​សង្គ្រាមក្រុងវ៉ាស៊ីនតោន ​នៅ​អាហ្វហ្គានីស្ថាន

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹង​គំរាម​ដាក់​ទណ្ឌកម្ម​ប្រសិនបើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នៅ​​ទីក្រុង​ឡាអេ ​ធ្វើ​ការ​ស៊ើប​អង្កេត​លើករណី​ចោទ​ប្រកាន់ ​ពីទាហាន និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់របស់​អាមេរិកក បាន​ប្រព្រឹត្តិ​អំពើឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពី ICC នាពេលថ្មីៗនេះ កំពុងពិចារណាលើការកាត់ទោសជនជាតិអាមេរិក អំពីការរំលោភបំពាន ដែលជាប់ឃុំឃាំងនៅប្រទេសអាហ្វហ្គានីស្ថាប។

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ​លោក John Bolton គ្រោង​នឹងចេញ​សេចក្ដីថ្លែង​នៅ​ពី​មុខ​អង្គការ Federalist Society នៅ​ទីក្រុងវ៉ាស៊ីនតោន​ ដើម្បីបង្ហាញណីគោល​ជំហរ​ដ៏រឹងមាំ​ប្រឆាំង​នឹង​តុលាការ ICC។ ដោយក្នុងសេចក្ដី​​នោះ ​បាន​បញ្ជាក់​ថា ICC គ្មាន​យុត្តាធិការ​លើ​ជនជាតិ​​អាមេរិក ឬ​ក៏​ប្រទេស​ណា​ដែល​មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ​ដែល​បង្កើត​តុលាការ​នេះ​ឡើង​ទ្បើយ។

កាល​ពី​ឆ្នាំ​មុន រដ្ឋអាជ្ញា​តុលាការ ICC លោក Fatou Bensouda បាន​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​សិទ្ធិ​ផ្នែក​តុលាការ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើបទ​ចោទ​ប្រកាន់​ ដែល​ថាទាហាន​អាមេរិក និង​មន្ត្រី​ទីភ្នាក់ងារ CIA បាន​ប្រព្រឹត្តិ​ខុស​ឆ្គងនៅ​អាហ្វហ្គានីស្ថាន។

សូមជំរាបថា តុលាការ ICC បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០២ ​ក្នុង​នាម​ជា​ស្ថាប័ន​អចិន្ត្រៃយ៍ និង​ឯករាជ្យ​ពី​រដ្ឋាភិបាល​ផ្សេងៗ នៅ​ពេល​ដែល​តុលាការ​នេះ​ ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​អំពើ​ប្រល័យ​ពូជសាសន៍៕

Loading...