Post News Media ព័ត៌មានអន្តរជាតិ ចិន ប្រាប់ទៅប...

ចិន ប្រាប់ទៅប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ឲ្យគោរពអធិបតេយ្យភាពខ្លួន

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវឲ្យប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិលោកស្រី Michelle Bachelet គោរពអធិបតេយ្យភាពរបស់ខ្លួន ក្រោយពីលោកស្រី បានគូសបញ្ជាក់ពីការចោទប្រកាន់ ចំពោះការចាប់ឃុំឃាំងភាគច្រើន នៃជនជាតិភាគតិចអ៊ុយហ្គ័រ នៅក្នុងខេត្ត Xinjiang ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស លោកស្រី Michelle Bachlet បានប្រកាសអំពីការបង្ក្រាប ដែលកំពុងតែបន្តរបស់ចិន ទៅលើសហគមន៍អ៊ុុយហ្គួរ ក្នុងសុន្ទរកថាលើកដំបូងរបស់លោកស្រី នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃច័ន្ទ។

ដោយអតីតប្រធានាធិបតីឈីលីរូបនេះ បានទទូចឲ្យក្រុងប៉េកាំង អនុញ្ញាតឲ្យមានអ្នកឃ្លាំមើល ចូលទៅក្នុងតំបន់ដាច់ស្រយាលភាគខាងលិច ដើម្បីស៊ើបអង្កេតស្ថានភាពនៅទីនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃអង្គារថា «លោកស្រី Bachelet គួរតែ គោរពយ៉ាងពេញលេញនូវបេសកកម្ម និងគោលការណ៍របស់រដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ»។

ក្នុងនោះលោកបានបន្ថែមថា «លោកស្រីគួរតែ គោរពអធិបតេយ្យភាពរបស់ចិន ដោយយុត្តិធម៌ និងការវិនិច្ឆ័យ មិនមែនគ្រាន់តែស្តាប់ពត៌មានតែម្ខាង ក្នុងអំទ្បុងពេលបំពេញកាតព្វកិច្ចរបស់លោកស្រីនោះទេ»៕

Loading...