ព័ត៌មានអន្តរជាតិ

ព្យុះ Florence កំពុងបង្កការគំរាមគំហែង ដល់អាយុជីវិតមនុស្ស ជាច្រើននាក់នៅអាមេរិក ខណៈអាជ្ញាធរចេញសេចក្ដីព្រមាន..

អាមេរិក: ក្រុមមន្ត្រីក្នុងតំបន់ បានព្រមានថា ព្យុះ Florence ដែលកំពុងធ្វើដំណើរមកក្បែរភាគខាងកើតឆ្នេរសមុទ្រអាមេរិក អាចនាំមកនូវទឹកជំនន់ដ៏មហន្តរាយដល់តំបន់ដីគោក និងបង្កការគំរាមគំហែងអាយុជីវិតមនុស្សជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ (Fema) បាននិយាយថា មនុស្សជិត ១,៧ លាននាក់ តាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋ Carolina ខាងជើងរដ្ឋ South Carolina និងរដ្ឋ Virginia ត្រូវបានអាជ្ញាធរបញ្ជាឲ្យជម្លៀសខ្លួនចេញ។

ខណ:ដែលមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានចាប់ផ្តើមវាយប្រហារនៅឆ្នេរសមុទ្រខាងជើងរដ្ឋ Carolina ដែលនាំឲ្យមានទឹកជំនន់ រួមទាំងការដាច់ចរន្តអគ្គីសនីនៅក្នុងរដ្ឋផងដែរ៕

មតិយោបល់