ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងដ៏ខ្លាំងក្លា វាយលុកចូលប្រទេសចិន បន្ទាប់ពីវាយប្រហារនៅហ្វីលីពីន និងហុងកុង

ចិន: កាលពីថ្ងៃអាទិត្យ ព្យុះទីហ្វុងដ៏ធំមួយ បានបណ្តាលឲ្យបាក់ដីនៅខេត្តក្វាងទុងប្រទេសចិន ដែលជាខេត្តមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ ខណ:រាប់លាននាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះទីហ្វុង Mangkhut ដែលត្រូវបានដាក់រហស្សនាមថា «ស្តេចព្យុះ» ដោយប្រព័ន្ធផ្សព្វផ្សាយចិន បានបណ្តាលឲ្យបាក់ដីនៅទីប្រជុំជនហៃយ៉ាន នៅវេលាម៉ោង ៥ ល្ងាច បន្ទាប់ពីព្យុះនេះ បានបំផ្លិចបំផ្លាញនៅហុងកុង និងម៉ាកាវ រួមទាំងបានសម្លាប់មនុស្សជាង ៥០ នាក់នៅក្នុងប្រទេសហ្វីលីពីន។

កំពង់ផែ រោងចក្រចម្រាញ់ប្រេង និងរោងចក្រឧស្សាហកម្ម នៅក្វាងទុងប្រទេសត្រូវបានបិទ ខណ:ចន្តរអគ្គិសនីនៅតំបន់មួយចំនួន ត្រូវបានអាជ្ញាធរផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីជាការប្រុងប្រយ័ត្ន។ រីឯនៅទីក្រុង Shenzhen ការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះជាង ១៣០,០០០ ខ្នង ត្រូវបានកាត់ផ្ដាច់កាលពីថ្ងៃអាទិត្យ។

ព្យុះនេះ បាននឹងកំពុងបង្កឲ្យមានការព្រួយបារម្ភអំពីផលិតកម្មស្ករ នៅក្វាងទុង ដែលជាផលិតផលទី១០ នៃទិន្នផលជាតិ មានចំនួនប្រហែល ១ លានតោន។ ស្ករសចិន បានហក់ឡើថ្លៃខ្ពស់ កាលពីសប្តាហ៍មុន ដោយសារតែមានការភ័យខ្លាច ចំពោះផលដំណាំអំពៅ ដែលទទួលរងផលប៉ះពាល់ដោយសារព្យុះ៕

មតិយោបល់