ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់មីស៊ីលទៅកាន់ព្រលានយន្តហោះក្រុងដាម៉ាសរបស់ស៊ីរី

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែល បានបើកការវាយប្រហារគ្រាប់មីស៊ីល នៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពយោធាមួយដែលមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Sana កាលពីយប់ថ្ងៃសៅរ៍ថា កងទ័ពស៊ីរី បានប្រឈមមុខនឹងការវាយប្រហារមីស៊ីល ពីសំណាក់អ៊ីស្រាអែល ដោយប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល ដែលកំពុងឆ្ពោះមកដល់ទីតាំងនោះ។

ទីភ្នាក់ងារព័ត៌មាន បានបង្ហោះវីដេអូនៃការផ្ទុះតូចមួយ នៅលើមេឃនាពេលរសៀល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ស្តីពីការវាយប្រហារនោះ។

ដោយទ្បែកទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP នៅក្នុងរដ្ឋធានីដាម៉ាសរបស់ស៊ីរី បានឮការផ្ទុះយ៉ាងខ្លាំង កាលពីយប់ថ្ងៃសៅរ៍ អមដោយការផ្ទុះតូចៗជាច្រើនទៀតផងដែរ៕

មតិយោបល់