ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី បាត់រ៉ាដានៅជិតមូលដ្ឋានអាកាស Hmeymim នៅក្នុងប្រទេសស៊ីរី

ស៊ីរី: យន្តហោះចម្បាំង Il-20 របស់រុស្ស៊ី បានបាត់រ៉ាដានៅជិតមូលដ្ឋានអាកាស Hmeymim ក្នុងប្រទេសស៊ីរី កាលពីយប់ថ្ងៃច័ន្ទ គាប់ជួនដែលមានការវាយប្រហារមួយ នៅខេត្ត Latakia។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យន្ដហោះចម្បាំងដែលបាត់រ៉ាដានោះ បានដឹកទាហាន ១៤ នាក់ ដោយមកទល់ពេលនេះ ជោគវាសនារបស់ពួកគេ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

កាលពីថ្ងៃទី ១៧ ខែកញ្ញា វេលាម៉ោងប្រហែល ១១ យប់ម៉ោង នៅទីក្រុងម៉ូស្គូ ការទំនាក់ទំនងជាមួយនាវិកយន្តហោះចម្បាំង Il-20 របស់រុស្ស៊ីបានបាត់ពីរ៉ាដា នៅពេលដែលវា ស្ថិតនៅលើទីតាំងសមុទ្រមេឌីទែរ៉ាណេ ចម្ងាយ ៣៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសស៊ីរី។

ការបាត់រ៉ាដានេះ គាប់ជួននៅខេត្ត Latakia បានស្ថិតនៅក្រោមការវាយប្រហារដោយគ្រាប់មីស៊ីលមួយ។ ដោយក្រសួងការពារជាតិរុស្ស៊ី បានចេញថ្លែងការណ៍របស់ខ្លួន អំពីយន្តហោះដែលបាត់ និងបានកំណត់អត្តសញ្ញាយន្តហោះចម្បាំង F-16 ចំនួន ៤គ្រឿងរបស់អ៊ីស្រាអែល មានជាប់ទាក់ទងនឹងការវាយប្រហារនៅលើតំបន់ Latakia ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការបាត់យន្តហោះរបស់រុស្ស៊ីនោះទេ៕

មតិយោបល់