ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារអាកាសស៊ីរី ស្ទាក់ចាប់គ្រាប់មីស៊ីល ដែលតម្រង់គោលដៅទៅកាន់ទីក្រុង Latakia

ស៊ីរី: តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រព័ន្ធការពារផ្លូវអាកាសរបស់ស៊ីរី បានស្ទាក់ចាប់ និងបាញ់ទម្លាក់គ្រាប់មីស៊ីល ដែលតម្រង់គោលដៅទៅកាន់ទីតាំងមួយចំនួន ស្ថិតនៅភាគពាយ័ព្យទីក្រុង Latakia។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បានស្តីបន្ទោសដល់អ៊ីស្រាអែល ចំពោះការវាយប្រហារ កាលពីថ្ងៃច័ន្ទ ដែលតម្រង់គោលដៅទៅលើ ស្ថាប័នឧស្សាហកម្មបច្ចេកវិទ្យារបស់រដ្ឋស៊ីរី ក្នុងទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ក្នុងនោះ SANA បានដកស្រង់ប្រភពយោធាមួយ ដែលបាននិយាយថា «ប្រព័ន្ធការពារអាកាសរដ្ឋាភិបាល បានប្រឈមមុខនឹងមីស៊ីលរបស់សត្រូវ ដែលមានទិសដៅចេញពីសមុទ្រ ឆ្ពោះមកកាន់ទីក្រុង Latakia ដោយវាបានស្ទាក់ចាប់គ្រាប់ទាំងនោះបានមួយចំនួន៕

មតិយោបល់