ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងរុស្ស៊ី និងអ៊ីស្រាអ៊ែល កាន់តែរង្គោះរង្គើ បន្ទាប់ពីការធ្លាក់យន្តហោះយោធារុស្ស៊ី

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការធ្លាក់យន្តហោះយោធារុស៊្សី បន្ទាប់ពីត្រូវបានបាញ់ទម្លាក់ ដោយកងការពារផ្លូវអាកាសស៊ីរី គឺជាលទ្ធផលនាំឲ្យមានក្ដីបារម្ភ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីរម្ងាប់ភាពតានតឹង បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ការវាយប្រហារតាមអាកាសនៅស៊ីរីរបស់អ៊ីស្រាអែលថា កំពុងបង្ហាញសកម្មភាពអមិត្តចំពោះខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលោកគូសបានបញ្ជាក់ថា ការបាញ់ទម្លាក់យន្ដហោះខ្លួន កាលពីយប់ថ្ងៃច័ន្ទ នឹងបង្កជាគ្រោះថ្នាក់ សម្រាប់ប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម ហើយក៏នឹងបំផ្លាញដល់ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីស្រាអែលផងដែរ។

ឧបទ្ទវហេតុនេះ ក៏ជាករណីដ៏អាក្រក់បំផុតនៃការបាញ់គ្នា រវាងរុស្ស៊ី និងស៊ីរីផងដែរ ចាប់តាំងពីការធ្វើអន្តរាគមន៍យោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសមួយនេះ ដើម្បីគាំទ្រដល់កងកម្លាំងរបស់ប្រធានាធិបតីលោក Bashar al-Assad សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កាលពីខែកញ្ញាឆ្នាំ ២០១៥។

រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា លោកពូទីន បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភលើអធិបតេយ្យភាពរបស់ស៊ីរី រួមទាំងការរំលោភកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ីស្រាអែល ស្តីពីការជៀសវាងការប៉ះទង្គិចនៅស៊ីរី៕

មតិយោបល់