ព័ត៌មានអន្តរជាតិ

ម៉ូតូមួយគ្រឿង បើករេចង្កូតទៅបុករថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ

ពោធិ៍សាត់: កាលពីវេលាម៉ោង ២១ និង៥០នាទីយប់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូឡើងវ៉ារថយន្តធំ ក៏រេចង្កូតទៅបុកនិងរថយន្ត បើកច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ៥ចន្លោះ
គីឡូម៉ែត្រលេខ ១៧៥-១៧៦ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រថយន្តម៉ាកនីសាន់ហ្វ្រនធៀ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE 2607 បានធ្វើចរាចរណ៍ពីកើតទៅលិចច្រាសទិសគ្នា (អ្នកបើកបរមិនស្គាល់អត្ត
សញ្ញាណ គេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុខាងលើមានម៉ូតូ១គ្រឿង ម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-9447ធ្វើចរាចរណ៍ពីលិចទៅកើត បានឡើងវ៉ារថយន្តមួយគ្រឿង បណ្តាលឲ្យទៅបុកជាមួយរថយន្តខាងលើ ដោយអ្នកបើបរម៉ូតូឈ្មោះ ផន ប៉យ អាយុ ៣០ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិពោធិ៍អណ្តែត ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ) ។

ក្រោយកើតហេតុ វត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់