ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិកដកទណ្ឌកម្មប្រឆាំងយោធាខ្លួន ឬមួយក៏ចង់ប្រឈមមុខនឹងផលវិបាក

ចិន: ក្រុងប៉េកាំង បានជំរុញឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងយោធាខ្លួន ឬមួយក៏ចង់ប្រឈមមុខនឹងផលវិបាក ជាមួយចិន ជុំវិញការទិញយន្តហោះចម្បាំង និងមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិក បាននិយាយថា ការទិញយន្ដហោះចម្បាំង SU-35 និងប្រព័ន្ធការពារប្រឆាំង S-400 របស់ចិនពីរុស្ស៊ី បានរំលោភលើច្បាប់នៃការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងក្រុងមូស្គូ ចំពោះការជ្រៀតជ្រែករបស់ខ្លួន នៅក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦ និងសកម្មភាពនៅអ៊ុយក្រែន។

ប៉ុន្តែក្រុងប៉េកាំងកាលពីថ្ងៃសុក្រ បានព្រមានអំពីផលវិបាក សម្រាប់ក្រុងវ៉ាស៊ីនតោន ប្រសិនបើអាមេរិល មិនបោះបង់ចោលការដាក់ទណ្ឌកម្មទាំងនោះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានថា ភាគីចិនបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង ចំពោះការអនុវត្តន៍ មិនសមហេតុផល ដែលបានលើកឡើងខាងលើនេះ៕

មតិយោបល់