ព័ត៌មានអន្តរជាតិ

រថយន្តពីរគ្រឿងសាកកម្លាំងគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន​ ហើយព្យាយាមបើកវ៉ាជែងមិនប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ចំពីមុខពេញ​ទំហឹង​បណ្តាលឲ្យរថយន្តទាំងពីរដាច់ក្រឡេកង់ខាងមុខ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា​ម៉ោង​៩និង២០នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ត្រង់ចំណុច​ខាងលិចប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ទឹកល្អក់​ទី​៣​ប្រមាណ៣០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១៨២​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌ​ទួល​គោក​។

តាម​ប្រភពព័ត៌មាន​ពីកន្លែង​កើតហេតុ​ បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ខណ:ដែលមេឃ កំពុងធ្លាក់ភ្លៀងជោកជាំគេ​ឃើញ​បុរស​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយូតា​ហាង​ប្រ៊ិត​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2Z-0841​ដោយធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​១៨២​ ក្នុងទិសដៅពីលិចទៅកើត​ និងក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានព្យាយាមបើក​វ៉ាជែង​ខាងឆ្វេង​រថយន្តមិនចាំម៉ាកមួយគ្រឿងទៀត​ បណ្តាលឲ្យឆ្លង​ចូលទៅ​កន្លងម្ខាងទៀតនៃផ្លូវ​ ហើយក៏​ជ្រុលទៅបុករថយន្តមួយគ្រឿងទៀម៉ាក​ ហ្វត់រ៉េនជ័រ​ ពណ៌ស​បិទតែមពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​09 2-6960។ ដែល​បើក​បរដោយបុរសម្នាក់ និងបុរសម្នាក់ទៀត រួមដំណើរជាមួយ​ ក្នុងទិសដៅ​បញ្រ្ចាស​ទិសគ្នា​ ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បង្កឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត​ដាច់ក្រឡេកង់ខាងមុខ​ចំហៀងខាងឆ្វេងទាំងសងខាង​ តែសំណាងល្អដែលមិនបង្កឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ បានចុះ​មកដល់​ចំណុច​កើត​ហេតុ​ ហើយ​ភាគី​ទាំង​ពីរ​បានធ្វើ​ការ​ចរចា​សម្របសម្រួល​ ដោយភាគីទាំង​ពីរ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏ព្រមបញ្ចប់រឿង​នៅនឹងកន្លែង​កើត ដោយ​ភាគី​ខាងរថយន្តបង្ក​ព្រមយករថយន្តរងគ្រោះទៅជួសជុលធ្វើឲ្យដូចដើមវិញ៕

មតិយោបល់